ប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានមនុស្ស Closing Date : 2017-06-10
Effective Human Resources Management

មានមនុស្យ​ជា​ច្រើនបាន​សិក្សាមុខវិជ្ជាការគ្រប់គ្រងធនធានមនុស្ស ប៉ុន្តែ​មិន​មែន​​គ្រប់​គ្នា​ទេ ដែល​រៀន​​ចេះ​យក​ទៅ​​​អនុវត្តន៍​​​មាន​ប្រសិទ្ធ​ភាព​នៅក្នុង​ការងារ​របស់​ខ្លួន ។ ​មុខ​ងារ​ធនធានមនុស្ស គឺជាតួនាទីកណ្តាល​មួយ ​ ដែល​ត្រូវ​ប្រាស្រ័យទាក់​ទង​ជាមួយ​គ្រប់​ផ្នែក​​​និង​ដៃ​គូរ​ផ្សេងៗ របស់​អង្គភាព  ហើយ​​​តួ​នាទី​​​នេះ ត្រូវបានគេមើលឃើញថា ​ជាមុខ​ងារ​ដ៏​លំបាក​មួយ ជាពិសេស នៅក្នុងបរិបទប្រ​ទេស​កម្ពុជា ដែលមាន​ចំណុច​មិន​ច្បាស់​លាស់​ជា​ច្រើន​ នៅ​ក្នុង​ការ​អនុវត្តន៍​​និង​ការ​ជំរុញ​ការ​អនុវត្ត​ន៍ច្បាប់​ធនធាន​មនុស្ស។

               ដើម្បី​គ្រប់​គ្រង​ប្រតិបត្ដិការ​នៃ​​ផ្នែក​ធន​ធាន​មនុស្ស​​ប្រ​កប​ដោយ​​ប្រ​សិទ្ធភាពនៅក្នុងអង្គភាពមួយ អ្នក​គ្រប់​គ្រង​ធនធានមនុស្ស ត្រូវ​មាន​សមត្ថភាពជំនាញវិជ្ជាជីវៈ​ច្បាស់​លាស់​ និង ទេពកោសល្យ ក្នុងការវិភាគគ្រប់ទិដ្ឋភាពពាក់ព័ន្ធទាំងអស់ ដូច​ជា ​ត្រូវ​ចេះ​​ពិនិត្យ​មើល​ឲ្យ​ចំ​បញ្ហា ត្រូវ​ចេះ​ថ្លឹង​ថ្លែង​រវាង​ច្បាប់​និង​ការ​អនុវត្តន៍ រវាង​ក្រុម​ហ៊ុន​​និង​និយោ​ជិត រវាង​ស្ថានភាពជាក់​ស្តែងនិងបរិស្ថានជុំ​វិញ ត្រូវ​ចេះជ្រើស​រើសពេល​វេលា ថាតើ​ ពេល​ណា​​ត្រូវចុច​ប៊ូតុង ​ឬ ​ពេល​ណា​មិន​ត្រូវចុច​ប៊ូតុង ដើម្បីរកដំណោះស្រាយ​មួយ​សម​ស្រប  ដែលអាចទទួលយក​បានពី ភាគីពាក់ព័ន្ធ។

វគ្គសិក្សា​នេះ មាន​គោល​បំណង​ពង្រីក​​ការ​យល់​ដឹង​លើ​ការ​ងារ​គ្រប់​គ្រង​​ធន​ធាន​មនុស្សឲ្យ​​បាន​ទូលំ​ទូលាយ​ ដោយ​ក្នុង​​នោះ នឹង​​​មាន​ការ​ឆ្លុះបញ្ចាំង​អំពី​​ទ្រឹស្តី ការអនុវត្ត​ជាក់ស្តែង​ និង ​ជីវិត​ពិត។ ​វគ្គបណ្តុះបណ្តាល​នេះ​នឹង​ផ្តល់​អោយ​សិក្ខាកាម​​ ​​នូវ​គំនិត​ថ្មីៗ​ ជំនាញ និង​បទពិសោធន៍ ក្នុង​​ការ​គ្រប់គ្រង​ធនធាន​មនុស្ស ​ ព្រម​ទាំង​​បង្ហាញ​លំអិត​ពី​ការ​អនុវត្តន៍ជាក់​ស្តែង និង​ គំនិត​ជា​យុទ្ធសាស្រ្ត ក្នុង​ការ​គ្រប់​គ្រង​ធនធាន​មនុស្ស​ ។​ ប្រធាន​បទ​នៃ​វគ្គ​​សិក្សា​នេះ​ មាន​ក្នុង​មាតិកា​ខាងក្រោម។

Many study Human Resource Management (HRM) but not everybody really learns and applies it effectively. HR is a central function interacting with all sections and partners in an organization and is viewed as a challenging role especially in the Cambodian contexts where there are a lot of grey areas in the HR rules applications/enforcements.

To handle HR operation effectively in an organization, HR really needs professional competencies and talents to analyze all relevant aspects in terms of how to view the issue correctly, how to balance laws and enforcements, management and staff, situations and environments, when to press or not to press buttons, etc. in order to get the solutions acceptable to parties concerned.

This course attempts to stimulate a broad view on how HR function works while reflecting theories, practices and real life. It will introduce the trainees to HRM concepts, skills, and practices and will detail both hands-on HR applications, and strategic thinking within the field. Topics are listed below in the contents.

គោលបំណងមេរៀន (LEARNING OUTCOMES)៖​​​​​​         ​​​​                                  ​                                                          ‘​​​​

ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា PRACTICAL HUMAN RESOURCE HAMANAGEMENT​ នេះ​​ សិក្ខាកាម​នឹង​ទទួល​បាន​នូវ​ចំណេះដឹង​ ដូចខាងក្រោម៖

  1. ​យល់​ច្បាស់​ពី ​ទ្រឹស្តី មុខ​ងារ និង ការ​អនុវត្តន៍ នៃ​​ការគ្រប់គ្រង​ធនធានមនុស្ស
  2. យល់ច្បាស់ពី តួនាទី និង តម្លៃ​​នៃការគ្រប់គ្រងធនធានមនុស្ស ធ្វើ​យ៉ាង​ណា​ដើម្បី​ទទួល​បាន​ជោគជ័យ​ក្នុង​អង្គភាព​​របស់​ខ្លួន
  3. ចេះ​ប្រើ​គំនិត​និងចេះ​អនុវត្តជំនាញគ្រប់គ្រងធនធានមនុស្សឱ្យមានប្រសិទ្ធភាព នៅក្នុងបរិបទ​ ស្ថានភាពនិងហេតុ​ការណ៍​ផ្សេងៗ​គ្នា​។

Trainees will be able

  • to develop a clear understanding of human resource management theory, functions and practices;
  • to understand the role and value of human resource management in the success of organizations;
  • to effectively apply human resource management concepts and skills across a variety of contexts, situations and incidents

វិធីសាស្ត្រនៃការបង្រៀន (DELIVERY METHODS)៖                               ​​​​                                                                     ‘

ប្រធាន​បទ​នៅ​ក្នុងមាតិកានេះ នឹងត្រូវបង្ហាញតាមរយៈការពន្យល់​ក្នុងថ្នាក់ ការចែករំលែក និង​ការ​ពិភាក្សាគ្នា។ ​វគ្គនេះ មាន​គោល​បំណង​ឆ្លុះបញ្ចាំង​ឲ្យ​បាន​​ច្រើន​ ​ពីការ​អនុវត្តន៍​ក្នុង​ប្រតិបត្តិការការងារ​ជាក់ស្តែង​របស់​លោក លោក​ស្រី​ទាំង​អស់គ្នា​ ដូច្នេះ​សិក្ខាកាម​នឹង​ត្រូវ​បាន​លើក​ទឹកចិត្ត អោយ​​ចែក​រំលែក​គំនិត បទពិសោធន៍ និង​ចូលរួមសកម្មភាព​ក្នុង​វគ្គ​បណ្តុះ​បណ្តាល​ ដើម្បី​ធ្វើ​យ៉ាង​ណា​ ឲ្យ​​​សិក្ខា​កាម​គ្រប់​រូប​​ទទួល​បាន​ចំណេះ​ដឹង​​ពី​ដំណើរ​ការ​​​បណ្តុះ​បណ្តាល​នេះ។

               ការវិភាគករណីសិក្សា ការពិភាក្សាជាក្រុមតូច និងការពិភាក្សា​រួម នឹងត្រូវបានប្រើ​ប្រាស់​ ដើម្បី​បង្ហាញ​និង​អនុវត្ត​គោល​គំនិត​នៃ​ការ​គ្រប់គ្រង​ធនធានមនុស្ស។ វត្តមាន​និង​ការចូលរួមរបស់​សិក្ខា​កាម  មានសារៈសំខាន់ណាស់ ដើម្បីឲ្យ​លោក​ លោក​ស្រី​ ទទួលបាន អត្ថប្រយោជន៍​ជាអតិបរមា​ពី​វគ្គសិក្សា​នេះ។ វគ្គនេះនឹងប្រើប្រាស់គាលការណ៍ ៧០/៣០ (ចិត/សាម) ដោយ​ផ្អែក​លើ​បទពិសោធន៍​ជាក់ស្តែង​របស់គ្រូបណ្តុះបណ្តាល។

Content will be driven through class room learning, sharing and interactions. Since this course is aimed to reflect more operational applications, the trainees are then encouraged to share ideas, experiences and to participate in the class activities so that everybody will fully benefit from the learning process.

Case analysis, small group discussions and whole group class discussions will be used to demonstrate and apply human resource management concepts. Attendance and full participation are equally essential for trainees to fully gain from the training course. This training course will be hanged out 30% of theories and 70% of real practices as the trainer’s experiences.

I    Introduction to HRM
    a.    What is HRM
    b.    HR development history    
    c.    Law of Universal Governance    
    d.    HR Policy / SOP    
    c.    Legal requirements / compliances    
    f.    Employee turnover    
II    HRM Process
    1)    Strategic HR Planning    
        a.    Job analysis    
        b.    Job design / job description    
        c.    Headcount planning / budgeting    
    2)    Recruitment    
        a.    Job ads    
        b.    Drawing application / screening / shortlisting    
        c.    Interviews    
        d.    Selection / job offer    
        e.    Employment contracts    
   3)    Motivations    
        a.    Monetary motivation    
        b.    Non-monetary motivation    
    

Registration

Office HRCambodia,
Address: #2, St. 284, Sangkat Olympic, Khan Chamkarmorn, Phnom Penh (Opposite the South Gate of Mohar Montrey Pagoda)


: +855(0) 23 993 662 | 093 888 772,
: training@hrcambodia.com,
: www.hrcambodia.com


បច្ចុប្បន្ន លោកហួត ចាន់ដារ៉ាគឺជាប្រធានគ្រប់គ្រងធនធានមនុស្សនៃក្រុមហ៊ុនអន្តរជាតិមួយ។ លោកមានបទពិសោធន៍ការងារ សរុបក្នុងការគ្រប់គ្រងធនធានមនុស្ស រយៈពេលជាង២៥ឆ្នាំ ជាមួយក្រុមហ៊ុនអន្តរជាតិ នៃឧស្សាហកម្មចម្រុះ ដូចជា ក្រុមហ៊ុនត្រួតពិនិត្យ ក្រុមហ៊ុន ទូរគមនាគមន៍ និង ក្រុមហ៊ុនផលិតកម្ម។ល។ ចំពោះកម្រិតវប្បធម៌ លោកហួតចាន់ដារ៉ា បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិត ផ្នែកគ្រប់គ្រងការអភិវឌ្ឍន៍ ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងអាជីវកម្ម និង ថ្នាក់បរិញ្ញាប័ត្រផ្នែកអក្សរសាស្ត្រភាសានៅប្រទេសរុស្សី។ Professionally, Mr. Huot Chandara is currently HR Manager with an international company and he has hands-on work experiences in human resource management cycles for more than 25 years with multi-national com-panies of different industries, i.e. inspection, telecommunication and manufacturing. Educationally, he holds a master degree in development management, a bachelor degree in business administra-tion and a bachelor degree in Russian language and literature.