Call: (+855) 89-777-470

ជំនាញ គ្រប់គ្រងបេឡាធិការនិងហិរញ្ញវត្ថុ Closing Register Date: 2018-07-01
Cash Management for Cash Custodian

Mr. Soda Sea

ការអនុវត្តច្បាប់ពន្ធដារ គឺជាកាតព្វកិច្ចរបស់រូបវន្តបុគ្គល និង នីតិបុគ្គល តាមដែលមានចែងក្នុងច្បាប់ និង លិខិតគតិយុត្តិផ្សេងៗដែលចេញដោយស្ថាប័នមាន​សមត្ថកិច្ច។​បរិយាកាសច្បាប់គឺជា កត្តាមូលដ្ឋានចំបងមួយ សម្រាប់ស្ថាប័ន អាជីវកម្មគ្រប់ប្រភេទ គ្រប់ទម្រង់ និង គ្រប់វិស័យ ដែលអ្នកគ្រប់គ្រង ឬ ម្ចាស់អាជីវកម្ម ចាំបាច់ត្រូវ យល់ដឹង និងវិភាគ ឲ្យបានច្បាស់លាស់ ដើម្បីជៀសវាងពីការផាកពិន័យ ទោសទណ្ឌ និង ការរាំងស្ទះដល់ដំណើរការប្រតិបត្តិអាជីវកម្ម  ។

ហានិភ័យពន្ធដារអាចកើតឡើងដោយសារកត្តាចំបង​ចំនួនពីរគឺ ការខ្វះការប្រុងប្រយ័ត្នរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន និង ការខ្វះការយល់ដឹងអំពីច្បាប់ កាតព្វកិច្ច និង របៀបបំពេញបែបបទលិខិតប្រកាសពន្ធរបស់បុគ្គលិកទទួលបន្ទុក។ ក្នុងបរិបទនៃដំណើរការបាននិងកំពុងសមាហរណកម្មក្នុងតំបន់ (សមាហរណកម្មអាស៊ាន) និង ការបំពេញកាតព្វកិច្ចជាសមាជិក WTO កម្ពុជានឹងបាត់បង់ចំណូលជាតិមួយភាគធំពីវិស័យពន្ធគយ ដូច្នេះរាជរដ្ឋាភិបាលបាននឹងកំពុងពង្រឹងវិស័យសារពើពន្ធ ដើម្បីបង្កើនចំណូលជាតិ។

គោលបំណងនៃការសិក្សា

  • យល់ដឹងនូវបទបញ្ញត្ត និងច្បាប់ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន​ ដែលពាក់ព័ន្ធទៅនឹងច្បាប់ស្តីពី សារ​ពើ​ពន្ធក្នុងប្រទេសកម្ពុជា
  • ពិភាក្សាលើបញ្ហានានាដែលពាក់ព័ន្ធទៅនឹងការអនុវត្តច្បាប់សារ​ពើ​ពន្ធនាពេលបច្ចុប្បន្ន
  • អនុវត្តជាក់ស្តែងពីរបៀបនៃការរៀបចំលិខិតប្រកាសពន្ធប្រចាំខែ និង ពន្ធប្រចាំឆ្នាំទៅនាយកដ្ឋានពន្ធដារ​
  • ពង្រឹងសមត្ថភាពក្នុងការបំពេញលិខិតប្រកាសពន្ធប្រចាំខែដូចជា៖​
  1. អាករលើតម្លៃបន្ថែម
  2. ពន្ធកាត់ទុកលើការជួល​
  3. ​សេវាកម្មពន្ធលើប្រាក់បៀវត្ស និង
  4. ប្រាក់រំ​ដោះពន្ធលើប្រាក់ចំណេញ
  5. ពង្រឹងសមត្ថភាពក្នុងរៀបចំ​ និង ធ្វើការគណនានូវចំនួនទឹកប្រាក់ដែលត្រូវបង់ពន្ធប្រចាំឆ្នាំ

អ្នកដែលអាចចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ

  • អ្នកគ្រប់គ្រងស្ថាប័នឯកជន និងស្ថាប័នមិនស្វែងរកប្រាក់ចំនេញដែលចង់ស្វែងយល់បន្ថែមឲ្យកាន់តែស៊ីជម្រៅនូវរាល់ការ​អនុវត្តច្បាប់ស្តីពីសារ​ពើ​ពន្ធ
  • ប្រធាន អនុប្រធាន ការិយាល័យ/ផ្នែក/និងបុគ្គលិកដែលទទួលបន្ទុក ​ឬដែលពាក់ព័ន្ធក្នុងការងារគណនេយ្យ និងហិរញ្ញវត្ថុ​របស់ស្ថាប័នឯកជន និងស្ថាប័នមិនស្វែងរកប្រាក់ចំណេញ
  • និស្សិត សិក្ខាកាមដែលកំពុងសិក្សាជំនាញគណនេយ្យ និងហិរញ្ញវត្ថុ
  • បុគ្គលដែលចង់ធ្វើការងារគណនេយ្យរបស់វិស័យឯកជន ឬអង្គការ​ក្រៅ​​​រដ្ឋាភិបាល​​​

មាតិកា​មេរៀន

មេរៀនទី១: ការណែនាំពីច្បាប់ពន្ធដារនៅក្នុងប្រទេសកម្ពុជា

  • ទិដ្ឋភាពទូទៅនៃការអនុវត្តច្បាប់ស្តីពីសារពើពន្ធក្នុងប្រទេសកម្ពុជា

មេរៀនទី២: អាករលើតម្លៃបន្ថែម

  • ដែនកំណត់នៃអាករលើតម្លៃបន្ថែម
  • ពេលវេលា ក្នុងការទទួលស្គាល់អាករលើតម្លៃបន្ថែម វិក័យបត្រជាប់អាករ និង វិក័យបត្រមិនជាប់អាករ
  • វិធីសាស្រ្តគណនាអាករលើតម្លៃបន្ថែម
  • អាករលើតម្លៃបន្ថែមទៅលើ ការផ្គត់ផ្គង់ និងការនាំចូល
  • អាករលើតម្លៃបន្ថែមលើធាតុចូល-ចេញ យោងទៅមុខ និង ត្រូវទូទាត់
  • ការអនុវត្តស្តីពីការគណនាអាករលើតម្លៃបន្ថែមនិងបំពេញក្នុងទំរង់ប្រកាសពន្ធប្រចាំខែ ភ្ជាប់ជាមួយនូវសក្ខីបត្រ ចំណូល និង ចំណាយ
  • របៀបនៃការកត់ត្រាក្នុងបញ្ជីគណនេយ្យ

មេរៀនទី៣:​ ពន្ធរំដោះលើប្រាក់ចំណេញ និងពន្ធអប្បបរមា

  • និយមន័យប្រាក់ពន្ធរំដោះលើប្រាក់ចំណេញ
  • និយមន័យពន្ធអប្បបរមា
  • និយមន័យផលរបរ
  • ការគណនាពន្ធជាមូលដ្ឋាននៃប្រាក់ពន្ធចំណេញប្រចាំឆ្នាំ
  • ឧទាហរណ៍ស្តីពីការគណនាពន្ធជាមូលដ្ឋាននៃប្រាក់ពន្ធចំណេញប្រចាំឆ្នាំ

មេរៀនទី៤: ពន្ធប៉ាតង់ប្រចាំឆ្នាំ

  • គោលគំនិតនៃពន្ធប៉ាតង់
  • នីតិវិធី និងទម្រង់នៃការបំពេញលិខិតប្រកាសពន្ធប៉ាតង់

មេរៀនទី៥: ពន្ធកាត់ទុក

  • ទិដ្ឋភាពទូទៅនៃពន្ធកាត់ទុក
  • អត្រានៃពន្ធកាត់ទុក សម្រាប់អ្នកជាប់ពន្ធនិវាសនជន​ និងអនិវាសនជន
  • ការលើកលែងពន្ធ នៃប្រាក់ពន្ធកាត់ទុក
  • ការណែនាំ និងការពន្យល់ពីការគណនាពន្ធកាត់ទុក
  • ការពិភាក្សាស្តីពីពន្ធកាត់ទុក និងលំហាត់អនុវត្តន៍
  • ការបំពេញចូលទំរង់លិខិតប្រកាសពន្ធប្រចាំខែ
  • របៀបនៃការកត់ត្រាក្នុងបញ្ជីគណនេយ្យ

មេរៀនទី៦:​ ពន្ធលើប្រាក់បៀវត្ស និងអត្ថប្រយោជន៏បន្ថែម

  • ដែនកំណត់នៃពន្ធលើប្រាក់បៀវត្ស
  • មូលដ្ឋាននៃការគិតពន្ធលើប្រាក់បៀវត្ស
  • ការណែនាំពីរបៀបគណនាពន្ធលើប្រាក់បៀវត្ស
  • អត្ថប្រយោជន៍បន្ថែម​ និងប្រាក់សំណង
  • លក្ខខ័ណ្ឌ និងការគណនាឥណទានពន្ធបរទេស
  • លំហាត់ និងការអនុវត្តន៍ និងការបំពេញចូលទំរង់លិខិតប្រកាសពន្ធប្រចាំខែ
  • របៀបនៃការកត់ត្រាក្នុងបញ្ជីគណនេយ្យ

មេរៀនទី៧: ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ​ (វគ្គ ១)

  • ដែនកំណត់នៃពន្ធលើប្រាក់ចំនេញ
  • ក្រុមគណនីសំរាប់ពន្ធដា (Chart of Accounts for Tax purpose)
  • ចំណាយអាចកាត់កងបាន និង ចំណាយមិនអាចកាត់បាន
  • រំលស់នៃអចលនទ្រព្យរូបិយ និង អរូបិយ
  • អំណោយដែលអនុញ្ញាតឲ្យកាត់កង និង មិនអាចកាត់កងបាន
  • ចំណាយការប្រាក់ដែលអនុញ្ញាតឲ្យកាត់កង និង យោងទៅមុខ

មេរៀនទី៨: ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ​ (វគ្គ ២)

  • របៀបនៃការគណនាពន្ធលើប្រាក់ចំណេញប្រចាំ

មេរៀនទី៩: ពន្ធលើប្រាក់ចំនេញប្រចាំឆ្នាំ​ (វគ្គ ៣)

  • របៀបនៃការបំពេញក្នុងទំរង់ប្រកាសពន្ធប្រាក់ចំណេញប្រចាំ
  • តារាងសងេ្ខបនៃប្រភេទពន្ធ

** បណ្តុះបណ្តាលជាភាសាខ្មែរ ដោយការធ្វើបទបង្ហាញ លំហាត់អនុវត្តជាក់ស្តែង ការធ្វើការងារជាក្រុមនិងជាបុគ្គល។

Training Date

ថ្ងៃសៅរ៍ និងអាទិត្យ ( ៣២ម៉ោង)

  • ថ្ងៃសៅរ៍​ ១ៈ៣០ម៉​ រសៀល ដល់ ៥ៈ៣០ម៉ ល្ងាច
  • ថ្ងៃអាទិត្យ ៨ៈ០០ ម៉ ព្រឹក ដល់ ១២ៈ០០ម៉ ថ្ងៃត្រង់
Start Date: 2018-07-01
Training Fee

តម្លៃពេញៈ ១៨០ ដុល្លារ

ចុះឈ្មោះមុនថ្ងៃទី ១០-​មិថុនា-២០១៧ ១៥០ដុល្លារ

សិស្សឆ្នាំ២០១៦ បង់ត្រឹមតែ ១៣៥ ដុល្លារ

ក្រុមហ៊ុនដៃគូៈ ១២៦ ដុល្លារ

Registration

Office HRCambodia,
Address: #2, St. 284, Sangkat Olympic, Khan Chamkarmorn, Phnom Penh (Opposite the South Gate of Mohar Montrey Pagoda)


: 023-993-662 || 093-888-772
: training@hrcambodia.com
: www.hrcambodia.com Booking Online